ទីតាំងសម្រាប់សកម្មភាពនានា

 

យើងមានទីតាំងសម្រាប់លោកអ្នកក្នុងការលេងល្បែងកំសាន្តផ្សេងៗ ដែលអាចជួយឲ្យក្រុមមានភាពសប្បាយរីករាយ

Shalom Valley Camp - Water Park- Web Size 16.jpg
 
vendors_01.jpg
obstacle_course.jpg

ហ្គេមពង្រឹងក្រុម

ល្បែងឆ្លងកាត់ឧបសគ្គក្នុងទឹក

ល្បែងកំសាន្តនេះត្រូវបានបង្កើតឡើងដែលបង្កប់ដោយឧបសគ្គទាំង ១០ សម្រាប់លោកអ្នកក្នុងការប្រកួតប្រជែង។ សូមចុចទីនេះ ដើម្បីមើលវីដេអូពីរបៀបលេងល្បែងនីមួយៗ និងអំពីរបៀបផ្សេងៗដែលលោកអ្នកអាចឆ្នៃប្រឌិតបន្ថែមក្នុងការលេងល្បែងមួយកំសាន្តនេះ។

 

 
vendors_04.jpg
fac_7.jpg

កីឡា

តារាងបាល់

តារាងបាល់ដែលមានប្រវែង ៦០ម៉ែត្រ X ៩០ម៉ែត្រ ដែលកំពុងស្ថិតនៅក្នងការរៀបចំ ប៉ុន្តែយើងអាចលេងនៅលើតារាងនោះបានដែរ។

 
vendors_03.jpg
fishpond.jpg

សកម្មភាព

កន្លែងស្ទូចត្រី

ស្រះចិញ្ចឹមត្រីនេះ មានព្រលិតរំចង់ និងត្រីជាច្រើន ប្រសិនបើលោកអ្នកចង់កំសាន្តជាមួយនឹងការស្ទូចត្រី យើងមានសន្ទូចសម្រាប់លោកអ្នកក្នុងការជួលស្ទូចផងដែរ។ កញ្ចុះនេះ ត្រូវបានធ្វើឡើងនៅចំកណ្តាលបឹងចិញ្ចឹមត្រីតែម្តង ដែលលោកអ្នកអាចលំហែរអារម្មណ៍នៅទីនោះ ឬក៏អាចប្រជុំគ្នាបានដល់ទៅ២០នាក់ផងដែរ។

 
vendors_02.jpg
DSD_0062.jpg

សកម្មភាព

គប់ភ្លើង

ដើម្បីឲ្យការកំសាន្ត របស់បងប្អូនមានបទពិសោធន៍ល្អ យើងមានកន្លែងគប់ភ្លើងដែលបងប្អូនអាចជួបជុំគ្នា ការជជែកកំសាន្ត និងសកម្មភាពផ្សេងៗ។

 
 
vendors_07.jpg
larg_meeting_hall.jpg

ប្រជុំ

សាលប្រជុំធំ

យើងមានសាលប្រជុំធំដែលមានខ្យល់ធម្មជាតិចេញចូលសម្រាប់លោកអ្នក ក្នុងការជួបប្រជុំ លេងល្បែងកំសាន្ត ឬប្រកបអាហារជាដើម។ កន្លែងប្រជុំនេះអាចទទួលមនុស្សបានដល់ទៅ​៥០០នាក់។ យើងមានប្រព័ន្ធសម្លេងដ៏ទំនើបដែលល្អ និង LCD សម្រាប់លោកអ្នកក្នុងការជួលប្រើប្រាស់ផងដែរ។

 

 
lower_deck.jpg
 
meetingplace.jpg

ប្រជុំ

វ៉េរ៉ង់ដាលំហែរកាយ

យើងមានវេរ៉ង់ដាធំទូលាយ សម្រាប់សម្រាកលំហែរកាយ ឬ ការប្រជុំនានា។

 


 
bomb_crater.jpg
 
vendors_05.jpg

កន្លែងធ្វើការ និងកន្លែងសម្រាក

ការិយាល័យ

ការិយាល័យដែលមានទីតាំងនៅជាប់នឹងបន្ទប់ស្នាក់នៅនេះ គឺសម្រាប់អ្នកដឹកនាំការបោះជុំរំក្នុងការប្រើប្រាស់ ដែលអាចទាញយកការប្រើប្រាស់អីនធើណេត ការព្រីនឯកសារផ្សេងៗ ឬក៏អាចជាកន្លែងសម្រាក ផឹកកាហ្វេ របស់ពួកគាត់បាន។

 

 
vendors_06.jpg

ការសិក្សារ បរិយាកាសខាងក្រៅ

រណ្តៅគ្រាប់បែក

រណ្តៅគ្រាប់បែកនេះ ត្រូវបានរក្សារទុក ឲ្យក្លាយទីជាកន្លែងមួយសម្រាប់សិក្សារ ដែលអាចដាក់មនុស្សបានដល់ទៅ៣០នាក។ កន្លែងនេះ​ ជាកន្លែងដែលល្អសម្រាប់ការសិក្សារដែលទាក់ទងនឹងប្រវត្តិសាស្រ្ត។