បឹងកាឡូ

ជ្រលងសុខសាន្ត​​​មានបឹងកាឡូស្នាក់នៅចំនួន8។​​ក្នុងបឹងកាឡូនិមួយៗអ្នកអាចស្នាក់បានពីម្នាក់រហូតដល់១៤នាក់។ គ្រប់បឹងកាឡូ​ទាំងអស់សុទ្ធតែភ្ជាប់ជាមួយម៉ាស៊ីនត្រជាក់ទាំងអស់​​​ដែលធ្វើអោយលោកអ្នកទទួលអារម្មណ៍ត្រជាក់ស្រស់ស្រាយចេញពីកំដៅថ្ងៃ​​ចំនែកឯ​​រានហាលអាចអោយលោកអ្នកជាប់ចិត្តជាមួយទេសភាពព្រះអាទិត្យរះ​និងលិច ពីជួរភ្នំខាងមុខ។

 

បឹងកាឡូគ្រួសារ

បើលោកអ្នកធ្វើដំណើរមកជាមួយកូនៗ​​? បឹងកាឡូលក្ខណៈគ្រួសាររបស់យើងពិតជាជម្រើសដ៍សាកសម្យសម្រាប់លោកអ្នក​និងគ្រួសាររបស់អ្នក។​បឹងកាឡូររបស់យើងអាចអោយលោកអ្នកស្នាក់នៅរហូតដល់៤នាក់​រួមបញ្ចូលជាមួយបន្ទប់ទទួលភ្ញៀវ​ជាមួយសាឡុងងាយបត់បែនដែលយើងអាចប្ដូរទៅជាគ្រែ​​​ ចំនែកបន្ទប់គេងរបស់យើង លោកអ្នកអាចជ្រើសរើសគ្រែធំតែមួយ ឬ គ្រែ២ដាច់ពីគ្នាក៍បាន បន្ទប់ទឹកផ្ទាល់ខ្លួនរបស់យើងក៍ភ្ចាប់ជាមួយប្រព័ន្ធទឹកក្ដៅផងដែរ។​ បន្ទប់ធំទូលាយរបស់យើងភ្ចាប់ជាមួយនឹងរានហាលខាងមុខផ្ដល់អោយលោកអ្នក​​​​បានសម្រាកគយគន់ទេសភាពធម្មជាតិជំវិញយ៉ាងស្ងប់ស្ងាត់ ឃ្លាតឆ្ងាយពីទីក្រុងពោពេញដោយភា​ពមម៉ាញឹក​​ចំនែកឯកូនៗរបស់លោកអ្នកក៍កំពុងលេងកំសាន្តយ៉ាងរិករាយដូចគ្នា។

 

រួមបញ្ចូលគ្រឿងបរិក្ខារ

  • បន្ទប់គេងភ្ជាប់ជាមួយម៉ាស៊ីនត្រជាក់

  • គ្រែភ្លោះពីរ ដែលអាចប្ដូរទៅជាគ្រែធំមួយបាន

  • បន្ទប់ទឹកផ្ទាល់ខ្លួនភ្ជាប់ជាមួយម៉ាស៊ីនទឹកក្ដៅ

  • រានហាល ជាមួយទេសភាពភ្នំ

  • សាឡុង២ដែលអាចបត់ទៅជាគ្រែបាន

តម្លៃស្ដង់ដា

បឹងកាឡូគ្រួសារ - USD $60.00 ក្នុងមួយយប់

បន្ថែមពូកមួយឈុត - USD $10.00 ក្នុងមួយយប់

 
 
 

 
 
 

បឹងកាឡូជាក្រុមមិត្តភភ្តិ​ (គ្រែពីជាន់ ជាមួួយសាឡុងដែលអាចបត់បែនបាន)

តើលោកអ្នកធ្វើដំណើរមកជាក្រុមមិត្តភភ្តិ?​បឹងកាឡូរបស់យើងសាកសមជាមួយអ្នកនិងមិត្តភភ្តិ​​​​​​​​​ របស់លោកអ្នកណាស់។​បឹងកាឡូរបស់យើងមានបន្ទប់គេងមួយដែលអាចអោយលោកអ្នកស្នាក់នៅបានរហូតដល់៨នាក់​ជាមួយគ្រែ២ជាន់មាន៦គ្រែ​ចំនែកឯបន្ទប់ទឹកផ្ទាល់ខ្លួនរបស់យើងក៍មានភ្ជាប់ជាមួយនឹងប្រព័ន្ធទឹកក្ដៅផងដែរដែលអាចជួយអោយលោកអ្នកបានសម្រាកបន្ទាប់ពីការដើរ​កំសាន្តពេញមួយថ្ងៃ។​បឹងកាឡូយើងក៍មានរានហាលអាចអោយលោកអ្នកសំរាក​​ផឹកកាហ្វេរក្ដៅៗនា ​​​​​​​​​ពេលព្រឹកព្រលឹម​ដ៍ស្រស់ស្រាយ។

 

រួមបញ្ចូលគ្រឿងបរិក្ខារ

  • បន្ទប់គេងភ្ជាប់ជាមួយម៉ាស៊ីនត្រជាក់

  • 6 គ្រែពីរជាន់​មាន

  • បន្ទប់ទឹកឯកជនភ្ជាប់ជាមួយម៉ាស៊ីនទឹកក្ដៅ

  • រានហាល ជាមួយទេសភាពភ្នំ

  • សាឡុង២ដែលអាចបត់ទៅជាគ្រែបាន

តម្លៃស្ដង់ដា

បឹងកាឡូជាក្រុម - USD $90.00 ក្នុងមួយយប់

បន្ថែមពូកមួយឈុត - USD $10.00 ក្នុងមួយយប់

 
 
 

 
 

បឹងកាឡូប្រកបគ្នាជាក្រុម (គ្រែ២ជាន់)

លោកអ្នកធ្វើដំណើរមកជាក្រុមធំសម្រាកដំណើរកំសាន្ត ហើយចង់បានបន្ទប់គេងម៉ាស៊ីនត្រជាក់? បឹងកាឡូរបស់យើងជាជម្រើសដ៍សាកសមបំផុតចំពោះក្រុមលោកអ្នក។​ បឹងកាឡូយើងមានគ្រែ១០ជាប្រភេទគ្រែ២ជាន់ដែលអាចឆ្លងកាត់បន្ទប់គេង២នៅក្នុងនោះ។​ ការរចនាដោយភាពឆ្លាតវៃសម្រាប់បឹងកាឡូនេះជាមួយជញ្ជាំងកញ្ចក់ដែលអាចអោយលោកអ្នកមើល​​​​​​​​​ ឃើ​ញ​​ទេសភាពជំវិញជ្រលងសុខសាន្តបាន។យើងក៍មានបន្ទប់ទឹកផ្ទាល់ខ្លួនភ្ជាប់ជាមួយម៉ាស៊ីនទឹកក្ដៅផងដែរ។ចាប់ផ្ដើមថ្ងៃថ្មីរបស់លោកអ្នកជាមួយកាហ្វេរមួយពែងគយគន់មើលថ្ងៃរះ​និងធម្មជាតិនៅលើរានហាលខាងក្រៅរបស់យើង។

 

រួមបញ្ចូលគ្រឿងបរិក្ខារ

  • បន្ទប់គេងភ្ជាប់ជាមួយម៉ាស៊ីនត្រជាក់ 

  • ១០ គ្រែ (ប្រភេទគ្រែ២ជាន់

  • បន្ទប់ទឹកឯកជនភ្ជាប់ជាមួយម៉ាស៊ីនទឹកក្ដៅ

  • រានហាល ជាមួយទេសភាពភ្នំ

តម្លៃស្ដង់ដា

បឹងកាឡូជាក្រុម - USD $110.00 ក្នុងមួយយប់

បន្ថែមពូកមួយឈុត - USD $10.00 ក្នុងមួយយប់