បន្ទប់ស្នាក់នៅ
ត្រូវបានរចនាឡើងដោយក្រុមស្ថាបត្យករសឹង្ហបុរីដែលទទួលបានពានរង្វាន់ និងសាងសង់ដោយក្រុមហ៊ុនសំណង់ខ្មែរដែលមានគុណភាពខ្ពស់ ជាមួយគ្នានិងការមើលការខុសត្រូវដោយជនជាតិហូឡង់។ ជ្រលងសុខសាន្ត គឺជាទីកន្លែងដែលលើកទឹកចិត្តសម្រាប់បងប្អូនយើង។
អាគាទី១ ជាអាគាសម្រាក (សាងសង់រួចរាល់) មាន៨បន្ទប់ ដែលមានគ្រែពីរជាន់ រួមទាំងពូក ខនើយ នឹងភួយ ដែលអាចទទួលមនុស្សបានចំនួន ៩៦នាក់។ ក្នុងនោះផងដែរ យើងក៏អាចបន្ថែមពូក នៅក្នុងបន្ទប់នោះ១៦ពូកទៀត ដែលសរុបមក អាចទទួលមនុស្សដល់ទៅ ១១២អ្នក។
ទីតាំងដែលហ៊ុមព័ទ្ធទៅដោយសមុទ្រ
និងភ្នំ
យើងបានរចនាអាគាររបស់យើងឲ្យទទួលយកខ្យល់ធម្មជាតិយ៉ាងស្រស់បំព្រង ដែលអាចឲ្យលោកអ្នកទទួលបាននូវអារម្មណ៍ដ៏ស្រស់ថ្លា។
សម្រាប់បងប្អូនដែលមានក្រុមធំ ហើយចង់ទទួលបាននូវអារម្មណ៍ធម្មជាតិពិតៗ យើងក៏មានតង់ និងទីតាំងដ៏ល្អសម្រាប់លោកអ្នកក្នុងការបោះតង់សម្រាកផងដែរ។
ជ្រងលងសុខសាន្តស្ថិតនៅក្នុងការរីកចម្រើន
ដំណាក់កាលសាងសង់ទី២ នឹងបញ្ចប់នៅចុងឆ្នាំ ២០២០នេះ ដោយមានរួបបញ្ចូលទាំងបឹងហ្គាឡូ ចំនួន៨ ដែលបំពាក់ដោយម៉ាស៊ីនត្រជាក់ចំនួន៨គ្រឿង។
ការភ្ជាប់ទំនាក់ទំនងតាមរយៈការរស់នៅនិងការចែករំលែកបទពិសោធន៍
នៅពេលបងប្អូនស្នាក់នៅជាមួយគ្នា និងចែកចាយសម្ភារៈប្រើប្រាស់ជាមួយគ្នា នោះអ្នកនឹងមានអាម្មណ៍ថា អ្នកកាន់តែមានភាពស្និតស្នាលជាមួយគ្នា។