អាហារដែលចំអិននៅជ្រលងសុខសាន្តប្រៀបបាននឹងអាហារដែលលោកអ្នកទទួលទាននៅផ្ទះជាមួយក្រុមគ្រួសាររបស់លោកអ្នកដែរ។
ក្រុមការងារនៅជ្រលងសុខសាន្តខិតខំផ្ដល់អោយលោកអ្នកនូវបទពិសោធបោះជំរំដ៍អសា្ទរ្យ រួមបញ្ចូលអាហារដ៍មានរសជាតិឈ្ងុយឆ្ងាញ់ ជាមួយនឹង អាហារខ្មែរ និងបរទេស សំរាប់បំពេញតម្រូវការរបស់ លោកអ្នក។ ក្រុមចុងភៅរបស់យើងតែងតែយកចិត្តទុកដាក់ដល់លោកអ្នកដើម្បីធានាថាលោកអ្នកបានទទួលទានគ្រប់គ្រាន់ និងពេញចិត្ត។ យើងក៍អាចធ្វើការពិភាក្សារ និងរៀបចំអាហារសំរាប់លោកអ្នកដែលមានការកំណត់របបអាហារពិសេស ឬលោកអ្នកដែលមានប្រតិកម្មជាមួយគ្រឿងផ្សំផ្សេងៗ។
តើក្រុមរបស់លោកអ្នកចង់រៀបចំការជប់លាងដែរឬទេ? យើងមានការផ្ដល់ជូនពិសេសសំរាប់លោកអ្នក រៀបចំធ្វើ BBQ គ្រឿងសមុទ្រស្រស់ៗពីខេត្តកែប តាមតម្រូវការរបស់លោកអ្នក។
ក្រៅពីទទួលទានអាហារដ៍ឈ្ងុយឆ្ងាញ់ តើមានអ្វីទៀត?
យើងមានការបម្រើរលក់នូវ ភេសជ្ជៈ និងអាហារសម្រន់ផ្សេងៗ ក្នុងហាងកាហ្វេ សុខសាន្ត។
ជ្រលងសុខសាន្ត យើងតែងតែផ្ដោតទៅលើអនាម័យជាចំបង ផ្ទះបាយរបស់យើងរៀបចំស្ដង់តាអនាម័យ និងត្រៀមរួចរាល់ជានិច្ច ក្នុងការចំអិនអាហារដ៍ឈ្ងុយឆ្ងាញ់ និងសុវត្តិភាពដ៍លោកអ្នក។




ជួបជាមួយចុងភៅរបស់យើង
យើងចំអិនអាហារដ៍ឈ្ងុយឆ្ងាញ់។ យើងមានអនាម័យខ្ពស់។ ដោយសារជ្រលងសុខសាន្តតែងតែគិតពីបរិស្ថានជាចំបង។ អ្នកបោះជំរំបានជួយអោយជ្រលងសុខសាន្តរក្សារអនាម័យ និងជួយសម្អាត អំឡុងពេលទទួលទាន និង ក្រោយពេលទទួលទានអាហារ។ សម្រាប់ពត័មានបន្ថែមសូមទំនាក់ទំនងមកកាន់យើងផ្ទាល់។