Water Obstacle Course

 

ល្បែងឆ្លងកាត់ឧបសគ្គដែលមានទាំងភាពសប្បាយរីករាយលាយលំជាមួយឧបសគ្គផងដែរ។ វាជាហ្គេមមួយដែលផ្ដល់ភាពរីករាយសម្រាប់អ្នកចូលរួមជំរំនៅសាឡូមវ៉ាលី ទោះបីជាការលេងលំបាកក៏ដោយ ប៉ុ​ន្ដែមានវិធីសាស្រ្ដក្នុងការលេងជាច្រើន ដែលក្រុមកុមារ ឬ យុវជន ឬកាន់តែពិសេសទៀតនោះគឺ ពួកគេអាចលេងជាមួយគ្នាបានដែរ។ ហ្គេមនេះក៏បានបង្រៀនអំពីការសហការជាក្រុមព្រមទាំងមេរៀនសម្រាប់ឆ្លុះបញ្ចាំអំពីជីវិត។


 

ហ្គេមទី១ ស្នេហ៍គ្រាដំបូង

​នេះជាហ្គេមដែលងាយស្រួលក្នុងការចាប់ផ្ដើមលេងជាមួយឈើដែលមានរាងខ្វែងជាអក្សរ X​។ ឆ្លងកាត់ X Beam ដោយមិនធ្លាក់ចូលទឹក។ រៀបចំខ្លួនអ្នកតាមលំដាប់កម្ពស់ដោយមិនចាកចេញពីធ្នឹម។ រៀបចំឡើងវិញតាមលំដាប់ផ្ទុយគ្នាដោយមិនចុះពីធ្នឹម។


ហ្គេមទី២ ឧបសគ្គស្នេហ៍

Z Beam គឺពិបាកជាងបន្តិច ប៉ុន្តែអាចលេងបានច្រើនទម្រង់ដូចគ្នា ហើយអាចលេងសម្រាប់ការប្រកួតរវាងក្រុមនៅលើធ្នឹមផ្សេងៗគ្នា ឬជាមួយក្រុមមួយនៅចុងធ្នឹមនីមួយៗ។


 

មធ្យោបាយដ៏គួរឱ្យទាក់ទាញបំផុតមួយក្នុងការប្រើប្រាស់វគ្គសិក្សាគឺបង្កើតរឿង ឬដំណើរស្វែងរកដែលពន្យល់ពីបញ្ហាប្រឈម។ ឧទាហរណ៍ អ្នកសម្របសម្រួលរបស់យើងប្រាប់រឿងមួយអំពីស្តេចដែលទាមទារទឹកផ្កាភ្លើងពីប្រភពទឹកឆ្ងាយ (២សាំ ២៣:១៣-១៧)។ ក្រុមអ្នកចម្បាំងដ៏ខ្លាំងនីមួយៗមានភារកិច្ចនាំយកទឹកនេះចំនួន 3 ពែងឆ្លងកាត់ឧបសគ្គផ្សេងៗដោយមិនហៀរទឹកច្រើនពេក - ដើម្បីផ្គាប់ចិត្តព្រះមហាក្សត្រ។ ទាក់ទងមកយើងសម្រាប់ការណែនាំលម្អិតសម្រាប់ដំណើរស្វែងរកនេះ។ ឬគ្រាន់តែបង្កើតសេណារីយ៉ូផ្ទាល់ខ្លួនរបស់អ្នក។

 

ហ្គេមទី៣ កោះស្នេហ៍កណ្ដាលសមុទ្ឬ

ឲ្យក្រុមរបស់អ្នកឆ្លងពីត្រើយម្ខាងទៅម្ខាងដោយប្រើបន្ទះឈើតែមួយប៉ុណ្ណោះ។ ដំណាក់កាលដំបូងប្រហែលងាយស្រួល គ្រាន់តែឆ្លងកាត់ដោយមិនមានឧបសគ្គអ្វីឡើយ។ ដំណាក់កាលទី២ អាចលំបាកបន្ដិច ព្រោះអ្នកត្រូវប្រើបន្ទះក្ដារដើម្បីឆ្លងតែប៉ុណ្ណោះ ដោយមិនឲ្យប៉ះដីឡើយ។


ហ្គេមទី ៤ ស្នេហ៍ដូចមិត្ដ

ជាគូ កាន់ដៃគ្នានៅពេលអ្នកដើរពីចុងឈើមួយទៅចុងម្ខាងទៀត។ ម៉្យាងទៀតធ្វើការជាក្រុមដើម្បីឆ្លងកាត់ - ដោយពាក់កណ្តាលនៅលើដីនិងពាក់កណ្តាលនៅលើទឹក។ នេះ​ទាមទារ​ឲ្យមានការ​សម្រប​សម្រួល និង​ការសហការការងារក្រុមបើ​មិន​ដូច្នេះ​ទេ​អ្នក​អាច​នឹង​ធ្លាក់​ទឹក!


ហ្គេមទី ៥ ចំណងស្នេហ៍

ធ្វើឱ្យក្រុមរបស់អ្នកឆ្លងកាត់នៅពេលដែលមានការលោតឡើងលើចុះក្រោម។ វា​ជា​ការ​ថ្ទប់ខ្លួនឲ្យមានលំនឹង សម្រាប់ការប្រកួតប្រជែងដ៏ស្វិតស្វាញ សូមឲ្យសមាជិកក្រុមទាំងមូលរបស់អ្នកឈរនៅលើ saw-saw មុននឹងឲ្យនរណាម្នាក់លោតទៅដី។


ហ្គេមទី ៦ សមុទ្រក្រហម

ដើរនៅលើខ្សែ ដោយប្រើខ្សែមួយទៀតដើម្បីទប់ខ្លួនអ្នកឲ្យមានលំណឹង និងមិនឲ្យធ្លាក់ទឹក។ នេះអាចលេងតែម្នាក់ឯក ឬអាចលេងជាគូរបាន។ ច្នៃប្រឌិតឲ្យមានវត្ថុអ្វីមួយដែលអ្នកអាចយកឆ្លងកាត់ពីម្ខាងទៅម្ខាង។


ហ្គេមទី ៧ សមុទ្រសាងស្នេហ៍

ឆ្លងកាត់ទន្លេនៅលើខ្សែពួរដ៏តឹងមួយដោយប្រើខ្សែពួរប្រវែង 10 ម៉ែត្រ និងលេងដោយការច្នៃប្រឌិតរជាមួយក្រុម។ អ្នកអាចលេង​បាន ប៉ុន្តែវាអាចនឹងមិនស្រួលប៉ុន្មានទេ ត្រូវលេងដោយមានដំណោះស្រាយផងដែរ។


ហ្គេមទី ៨ អាល័យស្នេហ៍កង្រី

ការលេងជាក្រុមដោយឆ្លងកាត់ធុងពីត្រើយម្ខាងទៅម្ខាងទៀតដោយធ្វើយ៉ាងណាមិនឲ្យធ្លាក់ទឹក។ វាមើលទៅពិបាកដែរ។


ហ្គេមទី ៩ សសរចាំស្នេហ៍

លេងម្នាក់ឯង ដោយលោតពីកន្លែងមួយទៅកន្លែងមួយ ឬការកាន់ដៃលេងជាគូ។ កាន់តែលំបាកនោះគឺមានពណ៌ ដើម្បីឆ្លងកាត់។ ជួយគ្នាទៅវិញទៅមកដោយឲ្យអ្នកមានកម្លាំងជួយលើក ឬជួយដល់អ្នកលេងដែលមានមាឌតូច។


ហ្គេមទី ១០ ទ្រនំស្នេហ៍

ឲ្យក្រុមរបស់អ្នកឆ្លងពីត្រើយម្ខាងទៅម្ខាងទៀតដោយប្រើបន្ទះឈើ (អាចប្រើខ្សែដើម្បីលេងឲ្យកាន់តែស្រួល) ក្រុមត្រូវតែធ្វើផែនការឲ្យបានច្បាស់លាស់មុននឹងលេងហ្គេមមួយនេះ ព្រោះវាអាចនឹងមិនងាយស្រួលនោះទេ។


កំណត់ចំណាំ

ហ្គេមទាំងនេះអាចលេងបានសម្រាប់កុមារ និងយុវជន។ ហ្គេមពិតជាមានបញ្ហាដែលត្រូវប្រឈម ជាការពិតណាស់ វាអាចមានហានិភ័យខ្លះក្នុងអំឡុងពេលលេងប្រសិនបើអ្នកខ្វះការប្រុងប្រយ័ត្ន។ សូមទស្សនាវីដេអូនេះដើម្បីប្រាកដថាអ្នកយល់ច្បាស់អំពីហ្គេមទាំងនេះ និងជួយឲ្យក្រុមរបស់អ្នកលេងដោយមានសុវត្ថិភាព។


វគ្គល្បែងឆ្លងកាត់ឧបសគ្គនេះអាចលេងបានសម្រាប់ភ្ញៀវដែលមកស្នាក់នៅសាឡូមវ៉ាលី មិនមានការបង់ប្រាក់បន្ថែមសម្រាប់ក្រុមដែលមកស្នាក់នោះទេ (សម្រាប់អ្នកចង់ស្នាក់នៅ១ថ្ងៃ អាចធ្វើការទំនាក់ទំនងមកយើងដើម្បីទទួលបានតម្លៃពិសេស)

ក្នុងនោះផងដែរ ប្រសិនបើអ្នកពេញចិត្ដចង់ឲ្យមានអ្នកសម្របសម្រួលក្នុងការបណ្ដុះបណ្ដាល ក្រុមរបស់អ្នក ជាភាសាខ្មែរ តាមរយៈវគ្គសិក្សា ដើម្បីឲ្យពួកគេទទួលបានចំណេះដឹង និងមេរៀនបន្ថែម។សូមធ្វើការទំនាក់ទំនងមកកាន់យើងសម្រាប់តម្លៃ